Luke 14

ព្រះយេស៊ូ​ប្រោស​ឲ្យ​ជា​នៅ​ថ្ងៃសប្ប័ទ​​

1នៅថ្ងៃ​សប្ប័ទ​មួយកាលព្រះអង្គ​យាង​ទៅបរិភោគអាហារនៅផ្ទះ​របស់​អ្នកដឹកនាំ​ខាង​គណៈផារិស៊ីម្នាក់ពួកគេ​តាម​ឃ្លាំ​មើល​ព្រះអង្គ​យ៉ាង​ដិតដល់ 2ហើយមើល៍នៅ​ចំពោះ​ព្រះភក្ដ្រព្រះអង្គ​មាន​បុរសម្នាក់មានជំងឺទាច 3ព្រះយេស៊ូក៏មានបន្ទូលសួរទៅ​ពួក​អ្នកជំនាញច្បាប់និង​ពួក​អ្នកខាងគណៈផារិស៊ីថា៖ ​«តើ​វិន័យ​អនុញ្ញាត​ឲ្យ​ប្រោស​មនុស្ស​ឲ្យ​ជានៅថ្ងៃសប្ប័ទដែរទេ 4ប៉ុន្ដែពួកគេ​នៅ​ស្ងៀមដូច្នេះ​ព្រះអង្គ​ក៏ចាប់​គាត់​ឡើង​ហើយ​ប្រោសគាត់ឲ្យជា​រួច​ក៏​ឲ្យ​គាត់​ចេញទៅ 5បន្ទាប់មកព្រះអង្គ​មានបន្ទូលទៅពួកគេថា៖ ​«បើ​មនុស្សម្នាក់​ក្នុងចំណោម​អ្នករាល់គ្នា​មាន​កូនម្នាក់គោ​មួយ​ក្បាលធ្លាក់ក្នុងអណ្ដូងនៅថ្ងៃសប្ប័ទ​តើ​មិនស្រង់វាភ្លាម​ៗ​ទេ​ឬ?» 6ពួកគេមិន​អាច​ឆ្លើយតបនឹង​សំណួរ​ទាំងនេះបានឡើយ

សេចក្ដីបង្រៀនអំពីការបន្ទាបខ្លួន

7កាល​ព្រះអង្គ​សំគាល់ឃើញរបៀបដែលភ្ញៀវជ្រើសរើស​កន្លែង​កិត្ដិយស​ព្រះអង្គ​មានបន្ទូល​ជា​រឿង​ប្រៀប​ប្រដូចទៅពួកគេថា 8«ពេលអ្នក​ណា​ម្នាក់អញ្ជើញអ្នកទៅ​ពិធី​មង្គលការ​ចូរ​អ្នក​កុំអង្គុយនៅ​កន្លែង​កិត្ដិយសអីក្រែងលោអ្នកនោះបានអញ្ជើញ​អ្នក​មាន​កិត្ដិយស​ជាងអ្នកមក​ដែរ។ 9ពេលនោះអ្នកដែល​បាន​អញ្ជើញអ្នកនិងភ្ញៀវនោះ​នឹង​មកប្រាប់អ្នកថា​សូម​ឲ្យ​កន្លែង​នេះ​ទៅ​គាត់នោះ​អ្នក​មុខជាបានកន្លែង​នៅ​ខាង​ក្រោយបំផុតទាំងអាម៉ាស់មុខ​មិនខាន។ 10ដូច្នេះពេល​គេ​អញ្ជើញអ្នកទៅ​បរិភោគ​អាហារ​ចូរ​អង្គុយនៅកន្លែង​ខាង​ក្រោយបំផុតដើម្បីពេលណាអ្នកដែលអញ្ជើញអ្នក​មក​ដល់​គាត់​នឹង​ប្រាប់អ្នកថាសម្លាញ់អើយ! ​សូម​ឡើងមកកន្លែងកិត្ដិយសនោះអ្នក​មុខជា​ខ្ពស់​មុខ​នៅ​ចំពោះ​មុខ​ភ្ញៀវ​ទាំងឡាយ​ដែលអង្គុយ​រួម​តុ​ជាមួយអ្នក​មិនខាន 11ដ្បិតអ្នក​ណាលើកតម្កើងខ្លួន​នឹង​ត្រូវ​បន្ទាបចុះអ្នកណាបន្ទាបខ្លួន​នឹង​ត្រូវ​លើកតម្កើងវិញ»។ 12ព្រះអង្គបាន​មានបន្ទូល​ទៅ​អ្នកដែល​អញ្ជើញ​ព្រះអង្គដែរថា៖ ​«ពេល​អ្នក​រៀបចំ​ជប់លៀង​អាហារ​ថ្ងៃ​ត្រង់អាហារ​ពេល​ល្ងាច​ចូរ​កុំអញ្ជើញមិត្ដភក្ដិបងប្អូន​សាច់​ញាតិអ្នកជិតខាង​របស់​អ្នក​ដែល​ជា​អ្នកមានឡើយក្រែងលោពួកគេ​នឹង​អញ្ជើញអ្នកដូច្នេះដែរហើយ​វា​ក៏ត្រលប់ជា​ការ​តបស្នង​ចំពោះ​អ្នក​វិញ។ 13ប៉ុន្ដែពេល​អ្នក​រៀបចំ​ពិធីជប់លៀង​ចូរ​អញ្ជើញអ្នកក្រ​មនុស្ស​ពិការ​មនុស្ស​ខ្វិន​និង​មនុស្ស​ខ្វាក់​វិញ 14នោះអ្នក​នឹងមានពរហើយព្រោះពួកគេសងអ្នកវិញមិនបានឡើយដូច្នេះអ្នក​នឹង​ទទួល​ការ​តបស្នងនៅពេល​មនុស្ស​សុចរិតរស់​ឡើង​វិញ»។

រឿង​ពិធី​ជប់លៀង​ដ៏​ធំ​មួយ​

15ពេល​​សេចក្ដី​ទាំងនេះ​ភ្ញៀវ​ម្នាក់​ក្នុង​ចំណោម​ពួក​ភ្ញៀវអង្គុយ​រួម​តុ​ជាមួយ​ព្រះអង្គ​បាន​ទូលព្រះអង្គថា៖ ​«មានពរហើយអ្នកណា​ដែល​នឹង​បរិភោគអាហារនៅក្នុងនគរព្រះជាម្ចាស់» 16តែព្រះអង្គ​បាន​មានបន្ទូល​ទៅ​គាត់ថា៖ ​«មាន​បុរសម្នាក់រៀបចំ​ពិធី​ជប់លៀង​ពេល​ល្ងាច​ដ៏​ធំ​មួយហើយ​គាត់​បាន​អញ្ជើញ​ភ្ញៀវ​ជា​ច្រើន 17លុះដល់​ពេល​ម៉ោងអាហារ​ពេល​ល្ងាច​គាត់​បាន​ចាត់បាវបម្រើ​របស់​គាត់​ឲ្យ​ទៅ​ប្រាប់​ពួក​ភ្ញៀវ​ដែល​បាន​អញ្ជើញថា​សូម​អញ្ជើញ​មកដ្បិត​អ្វីៗ​បានរៀបចំរួច​រាល់​ហើយ! 18ប៉ុន្ដែភ្ញៀវ​ទាំងអស់​បាន​ចាប់ផ្ដើមដោះសាបន្ដបន្ទាប់គ្នា​គឺ​អ្នក​ទីមួយប្រាប់បាវបម្រើនោះថា​ខ្ញុំ​បាន​ទិញចម្ការមួយ​កន្លែង​ហើយ​ខ្ញុំ​ត្រូវទៅមើលចម្ការសូម​ឲ្យ​គាត់​អភ័យទោស​ឲ្យ​ខ្ញុំផង 19ម្នាក់ទៀតប្រាប់ថា​ខ្ញុំ​បាន​ទិញគោប្រាំនឹមហើយ​ខ្ញុំ​ត្រូវ​ទៅសាក​ទឹម​ពួកវាសូម​ឲ្យ​គាត់​អភ័យទោស​ឲ្យ​ខ្ញុំផង 20ម្នាក់ផ្សេងទៀត​បាន​ប្រាប់ថា​ខ្ញុំ​ទើប​តែ​រៀបការប្រពន្ធហើយដូច្នេះ​ខ្ញុំ​មិន​អាច​ទៅបានទេ 21កាលបាន​មក​ដល់​ហើយបាវបម្រើនោះក៏ជម្រាបចៅហ្វាយគាត់​ពី​សេចក្ដី​ទាំងនេះពេលនោះម្ចាស់ដំណាក់ខឹងណាស់​ក៏​ប្រាប់​ទៅ​បាវបម្រើ​របស់​គាត់​ថា​ចូរ​ចេញទៅតាមផ្លូវទាំងធំ​ទាំង​តូចក្នុងក្រុង​ជា​ប្រញាប់ហើយ​ចូរ​នាំ​អ្នក​ក្រ​មនុស្ស​ពិការ​មនុស្ស​ខ្វាក់និង​មនុស្ស​ខ្វិន​មក​ទីនេះចុះ 22បន្ទាប់មកបាវបម្រើនោះ​បាន​ប្រាប់ថា​លោក​ម្ចាស់​អ្វី​ដែល​លោក​បាន​បង្គាប់​បាន​ធ្វើ​រួច​ហើយប៉ុន្ដែនៅមានកន្លែង​សល់​ទៀត 23ចៅហ្វាយក៏ប្រាប់ទៅបាវបម្រើនោះថា​ចូរ​ចេញទៅតាមផ្លូវនិងច្រកនានាហើយតឿន​ឲ្យ​ពួកគេ​មកដើម្បី​ឲ្យ​បាន​ពេញដំណាក់​របស់​ខ្ញុំ 24ដ្បិតខ្ញុំ​ប្រាប់អ្នករាល់គ្នាថា​ក្នុង​ចំណោម​ពួក​អ្នកដែល​បាន​អញ្ជើញរួចហើយ​នោះ​គ្មាន​អ្នក​ណា​ម្នាក់​នឹង​បាន​ភ្លក់អាហារ​ពេល​ល្ងាច​របស់​ខ្ញុំ​ឡើយ!»

ការលះបង់នៅក្នុងការដើរតាមព្រះយេស៊ូ

25មាន​បណ្ដាជនច្រើនកុះករ​បាន​មកជាមួយព្រះអង្គហើយ​ព្រះអង្គ​បាន​បែរមកមានបន្ទូលនឹងពួកគេថា 26«បើអ្នកណាមកខ្ញុំ​ដោយ​មិនស្អប់ឪពុកម្ដាយប្រពន្ធកូនបងប្អូនប្រុសស្រីនិងសូម្បីតែជីវិត​របស់​ខ្លួនទេ​អ្នក​នោះ​មិន​អាច​ធ្វើជាសិស្ស​របស់​ខ្ញុំបានឡើយ 27ហើយអ្នកណាមិនលីឈើឆ្កាង​របស់​ខ្លួនមកតាមខ្ញុំ​អ្នក​នោះ​ក៏​មិនអាចធ្វើជាសិស្ស​របស់​ខ្ញុំបាន​ដែរ 28ដ្បិតក្នុងចំណោមអ្នករាល់គ្នា​បើ​អ្នក​ណា​ចង់សង់ប៉មមួយ​តើ​មិនអង្គុយគិតជាមុន​អំពី​ការចំណាយទេ​ឬ​អី​ដើម្បី​ឲ្យ​ដឹង​ថា​មាន​គ្រប់គ្រាន់នឹងធ្វើ​ឲ្យ​រួច​រាល់​ឬ​អត់? 29ក្រែងលោពេល​ចាក់គ្រឹះហើយមិនអាចធ្វើ​រួច​រាល់បាន​មនុស្ស​គ្រប់គ្នាដែលឃើញ​នឹង​ចាប់ផ្ដើមចំអក​ឲ្យ​ជា​មិន​ខាន 30ទាំងនិយាយថាអ្នកនេះចាប់ផ្ដើមសាង​សង់​បានប៉ុន្ដែមិនអាចធ្វើ​រួច​រាល់ 31ពេលស្ដេច​មួយអង្គ​ទៅច្បាំងជាមួយស្ដេច​មួយ​អង្គ​ទៀត​តើ​គាត់​មិនអង្គុយ​ពិចារណា​ជាមុន​ទេ​អី​ដើម្បីឲ្យដឹងថា​ទ័ព​មួយម៉ឺននាក់​របស់​គាត់​អាចតទល់ជាមួយ​ទ័ព​ពីរម៉ឺននាក់​ដែល​កំពុង​មកច្បាំង​នោះ​បាន? 32បើមិន​បាន​ទេស្ដេច​នោះ​នឹង​ចាត់ទូត​ឲ្យ​ទៅ​សុំចរចារកសន្ដិភាព​នៅ​ពេល​ដែល​ស្ដេច​មួយ​ទៀតនៅឆ្ងាយ​នៅ​ឡើយ 33ដូច្នេះនៅក្នុងចំណោមអ្នកទាំងអស់គ្នា​បើ​មិនលះបង់ទ្រព្យសម្បត្ដិទាំងអស់​របស់​ខ្លួនទេ​នោះ​មិនអាច​ធ្វើ​ជាសិស្ស​របស់​ខ្ញុំបានឡើយ 34អំបិលល្អ​ទេ​ប៉ុន្ដែបើអំបិលប្រែ​ជា​បាត់​ជាតិ​ប្រៃ​តើ​នឹង​យក​អ្វី​មក​ធ្វើឲ្យ​វា​ប្រៃ​វិញ​បាន? 35វាគ្មានប្រយោជន៍​អ្វី​ទៀត​ឡើយ​ទោះ​ជា​ប្រើ​សម្រាប់ដីជី​ក៏​ដោយ​គឺ​មាន​តែ​បោះចោលទៅក្រៅ។ ​អ្នកណាមានត្រចៀកស្ដាប់ចូរ​ស្ដាប់​ចុះ
Copyright information for KhmKCB